រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាងយី ( Wang Yi) (រូបថត៖ Kyodo/TTXVN)

សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងដោយប្រមុខក្រសួងការបរទេសចិន ក្នុងបរិបទដែលភាពតានតឹងខាងពាណិជ្ជកម្មកាន់តែកើនឡើងរវាងសហរដ្ឋអាមេរិកនិងចិន។

យោងតាមលោក វ៉ាងយី បញ្ហាសំខាន់គឺប្រទេសចិននិងសហភាពអឺរ៉ុប បង្កើន ទំនាក់ទំនងនិងសហប្រតិបត្តិការជាមួយគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ១៩។

លោកបានសង្កត់ធ្ងន់ថា “ប្រទេសចិនមិនដែលចង់មានសង្គ្រាមត្រជាក់កើតឡើងនោះទេ ពីព្រោះនេះគឺជាជំហានមួយដែលធ្វើឲ្យមានការដើរថយក្រោយវិញតែម្តង។ យើងខ្ញុំនឹងមិនអនុញ្ញាតឱ្យប្រទេសផ្សេងទៀតធ្វើឲ្យរឿងនេះកើតមានឡើងនោះឡើយ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គេនោះឡើយ ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសដទៃទៀតផង” ៕