រដ្ឋមន្ត្រីការបរទេសទួរគី លោក Mevlut Cavusoglu និង សមភាគីអាមេរិក លោក Mike Pompeo

ក្នុងកិច្ចសន្ទនាតាមទូរសព្ទនោះ ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពនៅតំបន់ Idlib និង Manbij នៃប្រទេស ស៊ីរីក៏ដូចជាបញ្ហាក្នុងទំនាក់ទំនងទ្វេភាគីផងដែរ។

ទីក្រុង Ankaran និងទីក្រុងវ៉ាស៊ីនតោនបានជជែកគ្នាយ៉ាងក្តៅគគុកអំពី គ្រូគង្វាលអាមេរិក Andrew Brunson ដែលត្រូវបានកាត់ក្តីនៅប្រទេសទួរគី ពីបទពាក់ព័ន្ធនឹងភារវកម្ម។ ភាពតានតឹងទ្វេភាគីបានបណ្តាលឱ្យ ប្រភេទប្រាក់ Lira របស់ទួរគីធ្លាក់ចុះ យ៉ាងខ្លាំង និងនាំទៅដល់ភាគីទាំងពីរវាយពន្ធការនាំ ចូលទៅលើទំនិញរបស់គ្នាទៅវិញទៅមក។

ក្នុងកិច្ចពិភាក្សានៅថ្ងៃដដែលនោះរដ្ឋមន្ត្រីការពារជាតិប្រទេសទួរគីលោក Hulusi Akar សង្កត់ធ្ងន់ទៅកាន់ភ្នាក់ងារពិសេសរបស់អាមេរិកទទួលបន្ទុកបញ្ហា ស៊ីរីលោក James Jeffrey ថា ទីក្រុងAnkaran មានគោលបំណងចង់ឲ្យកម្លាំង ជនជាតិ Kurd ចាកចេញពីប្រទេសស៊ីរីទាំងស្រុង៕