នៅក្នុងការបោះឆ្នោតសម្ងាត់មួយដែលបានធ្វើឡើងនៅថ្ងៃដដែលនោះ លោក Khalilur Rahman ទទួល​​បាន​សំឡេង​គាំទ្រចំនួន ៩៩ សំឡេង បើ​ធៀបនឹង​សំឡេងគាំទ្រ​ចំនួន ៩១ សំឡេងរបស់អ្នកការទូតនៃសាធារណៈ​ស៊ីប លោក Andreas Kakouris។ ដូច្នេះ លោក Khalilur Rahman នឹងកាន់តំណែងជា​ប្រធានមហាសន្និបាត ពីអ្នកកាន់តំណែងមុនគឺអតីតរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock នៅក្នុងខែកញ្ញាឆ្នាំ​នេះ។

នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៦ លោក Khalilur Rahman បានក្លាយជារដ្ឋមន្ត្រីការបរទេសបង់ក្លាដែស បន្ទាប់ពី​ធ្លាប់កាន់​តំណែងជាទីប្រឹក្សាសន្តិសុខជាតិ និងទទួលបន្ទុកបញ្ហាជនភៀសខ្លួន​ Rohingya ​ពីប្រទេសមីយ៉ាន់ម៉ានៅក្នុងរដ្ឋាភិបាល​បណ្តោះអាសន្ន។ លោក Rahman មានសញ្ញាបត្រ​ផ្នែកច្បាប់ និងសេដ្ឋកិច្ចពីសាកលវិទ្យាល័យអាមេរិក និងធ្លាប់​បានចូលរួមក្នុងកិច្ចចរចាពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន៕​