![]() |
អ្នកនាំពាក្យក្រសួងការបរទេស អាមេរិក លោកស្រី Heather Nauert បានឲ្យដឹងថា លោក Mike PomPeo គ្រោងនឹងបំពេញទស្សនកិច្ចទីក្រុង ព្យុងយ៉ាងនាថ្ងៃទី៧ខែតុលា និងទីក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូងនាថ្ងៃទី ៨ខែតុលាខាងមុខផងដែរ។ នៅទីនេះ លោក Mike PomPeo នឹងជួបពិភាក្សាជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jea-in និងរដ្ឋមន្ត្រីការប្រទេសកូរ៉េខាង ត្បូង លោកស្រី Kang Kyung –wha ។ក្រៅពីនេះលោក Mike PomPeo ក៏នឹងបំពេញ ទស្សនកិច្ចនៅ ជប៉ុននិងចិនផងដែរ៕

