![]() |
យោងតាមលោក Mike Pompeo បានឲ្យដឹងថាជំនួបកំពូកនេះនឹងរួមចំណែកឲ្យប្រទេសអាមេរិកកាន់តែល្អប្រសើរឡើង និងមានសុវត្ថិភាពបន្ថែមទៀត ដោយកាត់បន្ថយការគំរាមកំហែងមិនត្រឹមតែពីអាវុធនុយក្លេអ៊ែរដែលកំពុងតម្រង់ទៅលើអាមេរិកតែប៉ុណ្ណោះ ថែមទាំងការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរទៀតផង។ក៏ប៉ុន្តែ នៅពេលដែលសួរថាតើជំនូបកំពូលនាពេលខាងមុខក៏នាំមកនូវសម្រេចបានកិច្ចព្រមព្រៀងមួយយ៉ាងយូរអង្វែងដែរឬទេ លោក Mike Pompeo បានអះអាងថា លោកនឹងមានការភ្ញាក់ផ្អើលប្រសិនបើភាគីទាំងពីរសម្រេចបាននូវការស្រុះចិត្តគំនិតនឹងគ្នាលើគ្រប់បញ្ហានៅក្នុងជំនួបនេះផងដែរ៕

