![]() |
យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP មន្ត្រីរូបនោះបានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរនឹងពិភាក្សាអំពី "បញ្ហាជាច្រើន" នៅពេលដែលជួបគ្នានៅខាងក្រៅកិច្ចប្រជុំក្រុមប្រឹក្សាតំបន់អាក់ទិកដែលចាប់ផ្តើមពីថ្ងៃទី ៦ ខែឧសភានៅទីក្រុង Rovaniemi ភាគខាងជើងប្រទេសហ្វាំងឡង់។ ព័ត៌មានដូចពោលខាងនេះបានផ្សាយចេញខណៈដែលរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានមានប្រសាសន៍កាលពីថ្ងៃទី២ ខែឧសភាថា ទីក្រុងម៉ូស្កូនឹងបង្កើតក្រុមប្រទេសមួយដើម្បីប្រឆាំងនឹងផែនការរបស់អាមេរិកក្នុងការធ្វើអន្តរាគមន៍យោធានៅវេណេហ្ស៊ុយអេឡា។ លោកបន្តទៀតថា ក្រុមប្រទេសពោលខាងលើនេះនឹងត្រូវបានបង្កើតឡើងនៅអង្គការសហប្រជាជាតិ(អ.ស.ប) ព្រោះថា អ.ស.ប នឹងពិបាកមូលបង្កាច់ចំពោះប្រធានបទនេះទេ ហើយការការពាររាល់បទដ្ឋាននិងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ត្រូវបានចែងយ៉ាងច្បាស់នៅក្នុងធម្មនុញ្ញ អ.ស.បផងដែរ៕

