ដំណើរទស្សនកិច្ចនេះត្រូវបានចាត់ទុកថាជាឱកាសសម្រាប់អូស្ត្រាលីពង្រឹងទំនាក់ទំនងជាមួយសមាជិកអាស៊ានទាំង៤នេះ ក្នុងបរិបទដែលអូស្ត្រាលីទើបតែក្លាយជាដៃគូយុទ្ធសាស្ត្ររបស់អាស៊ាន។

តាមការគ្រោងទុក ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីការបរទេសលោកស្រី Marise Payne នឹងធ្វើការពិភាក្សាអំពីការដែលអូស្ត្រាលីផ្តល់វ៉ាក់សាំងបង្ការកូវីដ-១៩ចំនួន ១០លានដូសបន្ថែមទៀតទៅកាន់តំបន់ ក៏ដូចជាបង្កើនការវិនិយោគនៅក្នុងតំបន់លើវិស័យជាច្រើនដូចជា សន្តិសុខថាមពល ការស្តារឡើងវិញក្រោយជំងឺរាតត្បាត ឧក្រិដ្ឋកម្មឆ្លងដែន និងការអប់រំផងដែរ៕