![]() |
តាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការ បរទេសរុស្ស៊ីថា ភាគីទាំង២បានពិភាក្សាអំពីស្ថានភាពនៃផែនការធ្វើសកម្មភាពរួម លើគ្រប់វិស័យ (JCPOA) ទាក់ទិនដល់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ លោក Lavrov សង្កត់ធ្ងន់ថា តេអេរ៉ង់បានអនុវត្តកាតព្វកិច្ចទាំងអស់ដែលត្រូវបានកំណត់ ក្នុង JCPOA ដូច្នេះហើយភាគីទាក់ទិនផ្សេងៗចាំបាច់ត្រូវគោរពកិច្ចព្រមព្រៀងនេះ ផងដែរ។ អំពីស្ថានភាពនៅឧបទ្វីបកូរ៉េ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីបន្តដាស់តឿនឲ្យ ភាគីទាំងអស់មិនធ្វើឲ្យភាពតានតឹងកើនឡើង បង្កើតបុព្វបទសំរាប់ការងារសន្ទនា ខាងនយោបាយ៕

