រុស្ស៊ីនឹងបង្កើតបុស្តិ៍សង្កេតមើលនៅជិតតំបន់គ្មានយោធានៅតំបន់ខ្ពង់រាប Golan ដែលត្រូវបាន អ៊ីស្រាអែលកាន់ កាប់តាំងពីឆ្នាំ១៩៦៧

ជាក់ស្តែងភាគីទាំងពីរបានផ្លាស់ប្តូរអំពីលទ្ធភាពដែលអង្គការសហប្រជាជាតិ (អ.ស.ប.ជ) បើកទូលាយសកម្មភាពការពារដើម្បីជៀងវាងជំលោះ និងរក្សា សន្តិភាព។ ក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីជំលោះនៅប្រទេស ស៊ីរី ហើយលោក Sergei Lavrov ជូនដំណឹងទៅកាន់ លោក Antonio Guterres អំពីសកម្មភាពជួបប្រាស្រ័យរវាងសមាជិកទទួល បន្ទុកសិទ្ធ មនុស្ស របស់រុស៊្សី និងអ៊ុយក្រែន។ កិច្ចសន្ទនាតាមទូរស័ព្ទប្រព្រឹត្តទៅ ២ ថ្ងៃ ក្រោយពេលដែលរុស្ស៊ី កាលពីថ្ងៃ១១ខែ សីហាថា បានជូនដំណឹងថាបង្កើតបុស្តិ៍សង្កេតមើលនៅជិត តំបន់គ្មានយោធានៅតំបន់ខ្ពង់រាប Golan ដែលត្រូវបាន អ៊ីស្រាអែលកាន់ កាប់តាំងពីឆ្នាំ១៩៦៧៕