រដ្ឋមន្ត្រីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ រក្សាសាមគ្គីភាព និង លើកកម្ពស់មជ្ឈភាពនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន); ជាពិសេសក្នុង បញ្ហាយុទ្ធសាស្ត្រ ដូចជាសន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើត និងតំបន់។ អំពីបញ្ហា សមុទ្រខាងកើត ភាគីទាំងពីរបានឯកភាពកសាងសមុទ្រខាងកើតទៅជាសមុទ្រនៃ សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ; រួមជាមួយបណ្តាប្រទេសអាស៊ាន អនុវត្តន៍យ៉ាងម៉ឺងម៉ាត់ និងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ ភាគីនានានៅសមុទ្រខាងកើត (DOC) ខិតខំសម្រេចឱ្យបានឆាប់នូវក្រមប្រតិបត្តិនៅ សមុទ្រខាងកើត (COC) ប្រកបដោយសុពលភាព ប្រសិទ្ធភាព និងស្របតាមច្បាប់អន្តរ ជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២៕
រដ្ឋមន្ត្រីការបរទេសវៀតណាម Bui Thanh Son បំពេញទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី
(VOVWORLD) - តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានទៅបំពេញទស្សនកិច្ចជា ផ្លូវការនៅសិង្ហបុរីចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែកក្កដា។
