រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son។ (រូបថត៖ TTXVN) |
ទាក់ទងនឹងកិច្ចការបរទេសទ្វេភាគី ផ្នែកការទូតបន្តពង្រឹង និងពង្រីកទំនាក់ទំនង ជាមួយប្រទេសធំៗ ប្រទេសជិតខាង ដៃគូសំខាន់ៗ និងមិត្តភក្តិជាប្រពៃណី។ វៀត ណាមបានអនុវត្តន៍សកម្មភាពកិច្ចការបរទេសសំខាន់ៗ ក្នុងនោះសកម្មភាពជាច្រើន មានកម្រិតយុទ្ធសាស្ត្រ និងអត្ថន័យប្រវត្តិសាស្ត្រ ជាពិសេសដំណើរទស្សនកិច្ចជាផ្លូវ ការនៅប្រទេសចិនរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong (ថ្ងៃទី ៣០ តុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២២)។ ក្រៅពីនោះ វៀតណាមបានលើកកំពស់ទំនាក់ ទំនងជាមួយកូរ៉េខាងត្បូងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ”; បង្កើតទំនាក់ទំនងការទូតជាមួយប្រទេសកោះ Cook ដែលនាំឱ្យចំនួនប្រទេសសរុបដែលមានទំនាក់ទំនងការទូតជាមួយវៀតណាមឡើងដល់ទៅ ១៩០ ប្រទេស។
ទាក់ទងនឹងទំនាក់ទំនងពហុភាគី វៀតណាមបានអនុវត្តន៍បានយ៉ាងល្អនូវតួនាទី ជាសមាជិកដែលមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ ដោយបង្កើតឡើង សញ្ញាសម្គាល់សំខាន់ៗជាច្រើន ជាមួយនឹងការជាប់ឆ្នោតជាអនុប្រធានមហាសន្និបាត អង្គការសហប្រជាជាតិនីតិកាលទី ៧៧ ដែលតំណាងឱ្យតំបន់អាស៊ី-ប៉ាស៊ីហ្វិក; ជាប់ ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាណត្តិ ២០២៣ - ២០២៥; ជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ ២០០៣ ស្ដីពីការការពារបេតិកភណ្ឌវប្បធម៌អរូបីនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ របស់អង្គការសហប្រជាជាតិ (យូណេស្កូ) អាណត្តិ ២០២២ - ២០២៦។
ទាក់ទិននឹងទិសដៅសំខាន់ៗនៃការទូតវៀតណាមក្នុងឆ្នាំ ២០២៣ លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា ចាំបាច់ក្នុងការជំរុញខឿនការទូតទំនើប គ្រប់ ជ្រុងជ្រោយ ក្នុងនោះលើកកំពស់ប្រសិទ្ធភាពនៃការសម្របសម្រួលរវាងកិច្ចការបរទេស របស់បក្ស ការទូតរបស់រដ្ឋ កិច្ចការបរទេសរបស់រដ្ឋសភា និងកិច្ចការបរទេសរវាង ប្រជាជននិងប្រជាជន។ តាមលោករដ្ឋមន្ត្រី ផ្នែកការទូត ត្រូវបន្តពង្រឹងស្ថានភាពកិច្ច ការបរទេសប្រកបដោយស្ថិរភាព សន្តិភាព និងអំណោយ ផលសម្រាប់ការអភិវឌ្ឍ; ជំរុញខ្លាំងនូវទំនាក់ទំនងជាមួយប្រទេសជិតខាង ប្រទេសធំៗ ដៃគូយុទ្ធសាស្ត្រ ដៃគូ គ្រប់ជ្រុងជ្រោយ មិត្តភក្តិប្រពៃណី និងដៃគូសំខាន់ៗដទៃទៀត ឱ្យកាន់តែស៊ីជម្រៅ ជាក់ ស្ដែង បង្កើនទំនុកចិត្តនយោបាយ និងផលប្រយោជន៍ប្រទាក់ក្រឡាគ្នា; ជំរុញខ្លាំងនិង លើកកំពស់កិច្ចការបរទេសពហុភាគី ហើយម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិយ៉ាង សកម្ម ទូលំទូលាយ គ្រប់ជ្រុងជ្រោយ; ចូលរួមយ៉ាងសកម្មនៅក្នុងសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) អនុតំបន់មេគង្គនិងអង្គការសហប្រជាជាតិ៕

