រដ្ឋមន្រ្តីការបរទេសនៃប្រទេសសមាជិកអាស៊ាននិងប្រទេសដៃគូចូលរួមកិច្ចប្រជុំ។ (រូបថត៖ TTXVN) |
ស្វាគមន៍លទ្ធផលសហប្រតិបត្តិការដ៏ល្អប្រសើររវាងអាស៊ាននិងអាមេរិក រដ្ឋមន្ត្រី លោក Bui Thanh Son បានអះអាងថា អាស៊ាននឹងសហការយ៉ាងជិតស្និទ្ធជាមួយ អាមេរិក ដើម្បីនាំឲ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអភិវឌ្ឍន៍ យ៉ាងជាក់ស្ដែង មានប្រសិទ្ធភាព និងផលប្រយោជន៍ទៅវិញទៅមក។ រដ្ឋមន្ត្រីលោក Bui Thanh Son បានសង្កត់ធ្ងន់ថា គួរតែផ្តល់អាទិភាពដល់ការជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាសសរស្តម្ភ និងជាកម្លាំង ចលកលដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន-អាមេរិក។
ក្នុងកិច្ចប្រជុំទាំងនេះ រដ្ឋមន្ត្រី លោក Bui Thanh Son បានអះអាងនូវគោលជំហរ រួមរបស់អាស៊ានចំពោះសមុទ្រខាងកើត ហើយស្នើឲ្យដៃគូនានាបន្តគាំទ្រ និងរួម ចំណែកប្រកបដោយការទទួលខុសត្រូវចំពោះកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយអាស៊ានក្នុងការធានាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅសមុទ្រខាងកើត កសាង ក្រមប្រតិបត្តិ នៅសមុទ្រខាងកើត (COC) ឲ្យមានប្រសិទ្ធភាព ជាក់ស្ដែង ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ផងដែរ៕

