រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ។ (រូបថត៖ TTXVN) |
ថ្លែងមតិក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានបញ្ជាក់ពីសារៈសំខាន់ និងការរួមវិភាគទានប្រកបដោយប្រសិទ្ធភាពរបស់វៀត ណាមចំពោះកិច្ចសហប្រតិបត្តិការ MLC ហើយបានស្នើរឡើងវិធានការសំខាន់ៗចំនួន ៤ ក្រុមរួមមាន៖ យកកិច្ចសហប្រតិបត្តិការក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ និងការលើក កម្ពស់ភាពធន់នៃសេដ្ឋកិច្ចជាគន្លឹះ បង្កើនកិច្ចសហប្រតិបត្តិការផ្នែកគយ និងជួយ សម្រួលដល់ពាណិជ្ជកម្ម ដើម្បីដោះស្រាយការកកស្ទះទំនិញ ធានាចរាចរទំនិញ និង សេវាកម្ម; ជួយឧបត្ថម្ភប្រទេសសមាជិកក្នុងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាស ធាតុ និងការផ្លាស់ប្តូរទៅជាគំរូសេដ្ឋកិច្ចបៃតង រួមទាំងការលើកកម្ពស់សមត្ថភាពផលិត កម្ម និងផ្ទុកបម្រុងថាមពលស្អាត ការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ក្នុងការអភិវឌ្ឍកសិកម្ម ឆ្លាតវៃ ការសម្របខ្លួនទៅនឹងអាកាសធាតុ; ជំរុញកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធានទឹកប្រកបដោយនិរន្តរភាព ជាពិសេសពន្លឿនការកសាងផែនការ សកម្មភាពសហប្រតិបត្តិការធនធានទឹក MLC ដំណាក់កាល២០២៣-២០២៧; បង្កើន ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនតាមរយៈការស្ដារឡើងវិញ និងពង្រីកសកម្ម ភាពទេសចរណ៍ កិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមូលដ្ឋាន និងកម្មវិធីវប្បធម៌ កីឡា សារព័ត៌មាន ការប្រគល់សិទ្ធិដល់នារីនិងយុវជន៕

