រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានទទួលជួបលោក Diego Martinez Belío រដ្ឋលេខាធិការទទួលបន្ទុកកិច្ចការបរទេស និងកិច្ចការសកល របស់អេស្ប៉ាញ។ (រូបថត៖ baoquocte.vn) |
ទាក់ទិននឹងវិស័យពាណិជ្ជកម្ម និងវិនិយោគ លោករដ្ឋមន្ត្រីបានស្នើឱ្យភាគី ទាំងពីរបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU -វៀតណាម (EVFTA) ឆាប់បង្កើនទំហំពាណិជ្ជកម្មទ្វេភាគីពី ៤ ពាន់លានដុល្លារអាមេរិក ឡើងដល់ ៥ ពាន់លានដុល្លារអាមេរិក; ស្នើឲ្យអេស្ប៉ាញជំរុញឱ្យបណ្តាប្រទេសសហ ភាពអឺរ៉ុបដែលនៅសេសសល់ឱ្យឆាប់ផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - សហភាពអឺរ៉ុប (EVIPA) គាំទ្រគណៈកម្មាធិការអឺរ៉ុបក្នុងការដកកាតលឿង IUU សម្រាប់ជលផលវៀតណាមក្នុងពេលឆាប់ៗនេះ។
ចែករំលែកជាមួយសំណើរបស់រដ្ឋមន្ត្រី Bui Thanh Son លោករដ្ឋលេខាធិការ Diego Martinez Belío បានអះអាងថា អេស្ប៉ាញមានបំណងចង់ពង្រឹងកិច្ចសហប្រតិ បត្តិការជាមួយវៀតណាមលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន វិទ្យាសាស្ត្រ បច្ចេក វិទ្យា និងវប្បធម៌ កីឡា ទេសចរណ៍ ថាមពលកកើតឡើងវិញ និងអប់រំ៕

