![]() |
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Wilbur Ross កាលពីថ្ងៃទី ១១ ខែមិថុនាបានថ្លែងថា « កិច្ចប្រជុំកំពូល G20 ទំនងជារបៀបនៃកិច្ចព្រមព្រៀងមួយស្តីពីមាគ៌ាឈានទៅមុខប៉ុណ្ណោះ។ ពិតណាស់ថាវានឹងមិនក្លាយទៅជាកិច្ចព្រមព្រៀងចុងក្រោយនោះឡើយ»។ ទោះជាយ៉ាងណាក៏ដោយ លោក Wilbur Ross ក៏បានមានប្រសាសន៍ផងដែរថា នៅទីបញ្ចប់ភាគីទាំងពីរនឹងឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងមួយ ដោយសង្កត់ធ្ងន់ថា "សូម្បីតែសង្គ្រាមដោយប្រើកាំភ្លើងក៏នឹងបញ្ចប់ដោយការចរចាគ្នា"ផងដែរ ៕

