បន្ទាប់ពីមកដល់ខេត្តសៀមរាប លោករដ្ឋមន្ត្រី Phan Van Giang បានជួបជាមួយ លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារ ជាតិកម្ពុជា។ នៅទីនេះ រដ្ឋមន្ត្រីទាំងពីរបានឯកភាពស្នើឲ្យ ក្រសួងការពារជាតិនៃ ប្រទេសទាំងពីរយកចិត្តទុកដាក់ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័នសមត្ថ កិច្ចនៃភាគីទាំងពីរ ដើម្បីរៀបចំសកម្មភាពសហប្រតិបត្តិការលើវិស័យការពារជាតិ ប្រកបដោយជោគជ័យ តាមនោះ រួមចំណែកយ៉ាងជាក់ស្តែងដល់ជោគជ័យរួមនៃ "ឆ្នាំ មិត្តភាពវៀតណាម-កម្ពុជា កម្ពុជា-វៀតណាម ឆ្នាំ២០២២" ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវ ទំនាក់ទំនងរវាងប្រទេសទាំងពីរ កងទ័ពទាំងពីរ; សក្តិសមជាសសរស្តម្ភសំខាន់ក្នុង ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Phan Van Giang និងរដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Wei Fenghe។ (រូបថត៖ VOV) |

