![]() |
នៅក្នុងសេចក្តីប្រកាសមួយ អគ្គរដ្ឋអាជ្ញារងស៊ុយអ៊ែត លោកស្រី Eva-MariePersson បានបញ្ជាក់ថា លោកស្រីបានស្នើរឱ្យតុលាការតំបន់ Uppsala ចាប់ខ្លួនលោក Assange ពីបទរំលោភបំពានផ្លូវភេទ។ ប្រសិនបើតុលាការយល់ស្រប មន្ត្រីរូបនេះបានឲ្យដឹថានឹងចេញបទបញ្ជាចាប់ខ្លួនលោក Assange នៅទូទាំងទ្វីបអឺរ៉ុបផងដែរ។ គួរបញ្ជាក់ថាសេចក្តីសម្រេចចិត្តនេះបានធ្វើឡើង បន្ទាប់ពីរដ្ឋអាជ្ញាស៊ុយអ៊ែតបានជូនដំណឹងកាលពីថ្ងៃទី ១៣ ខែឧសភា ឱ្យបើកការស៊ើបអង្កេតមួយនាឆ្នាំ ២០១០ ចំពោះស្ថាបនិក WikiLeaks ពីបទរំលោភផ្លូវភេទ ដែលធ្លាប់ត្រូវបានផ្អាកនាឆ្នាំ២០១៧ មក៕

