![]() |
តាមសំណើររបស់ទីភ្នាក់ងារការពារបរិស្ថាន និងទីភ្នាក់ងារសន្តិសុខគមនាគមន៍ល្បឿនលឿនជាតិបានប្រកាសដែលថា រាល់បទដ្ឋានដ៏តឹងរ៉ឹង ក្រោមរដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក Obamaគឺ "មិនសមស្រប និងមិនសមហេតុសមផលឡើយ" ក្រោយពីឆ្នាំ ២០២០ ។ ទីភ្នាក់ងារទាំងពីរនេះ នឹងប្រមូលមតិរបស់សាធារណៈជន ហើយដំណើរការសម័យឆ្លើយបំភ្លឺ មុនពេលអនុវត្តន៍ការផ្លាស់ប្ដូរ។ បទប្បញ្ញត្តិថ្មីនានានឹងត្រូវបានអនុវត្តន៍ក្នុងដំណាក់កាល ២០២១-២០២៦។
មជ្ឈដ្ឋានមន្ត្រីអាមេរិកបានឲ្យដឹងថា រាល់ការផ្លាស់ប្ដូរនូវបទបញ្ញត្តិទាំងនេះគឺសំដៅជួយបញ្ចុះតម្លៃរថយន្តជូនអតិថិជន។ ទន្ទឹមនឹងនេះ ប្រការនេះក៏ត្រូវបានសង្ឃឹមថា នឹងជួយកាត់បន្ថយចំនួនគ្រោះថ្នាក់បាត់បង់ជីវិតនៅលើផ្លូវល្បឿនលឿន ដោយសារអតិថិជនត្រូវបានប្រើប្រាស់រថយន្តទំនើបនិងប្រកបដោយសុវត្ថិភាពជាងផងដែរ៕

