នៅពេលព្រឹក រដ្ឋសភាបានស្តាប់បទបង្ហាញ របាយការណ៍ត្រួតពិនិត្យ និងពិភាក្សាជាក្រុមៗអំពី៖ សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីយន្តការ និងគោលនយោបាយទម្លុះទម្លាយមួយចំនួនសម្រាប់ការអភិវឌ្ឍវប្បធម៌វៀតណាម; ការបង្កើតទីក្រុងដុងណាយ (Dong Nai) ក្រោមឱវាទមជ្ឈិម។
នៅពេលរសៀល រដ្ឋសភាពិភាក្សានៅសាលប្រជុំ អំពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងថវិការដ្ឋឆ្នាំ២០២៥ និងស្ថានភាពក្នុងប៉ុន្មានខែដំបូងនៃឆ្នាំ ២០២៦; ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់ដំណាក់កាល ២០២៦-២០៣០ និងការងារអនុវត្តការសន្សំសំចៃ និងប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយក្នុងឆ្នាំ២០២៥៕
