![]() |
សមាជិកសភាភាគច្រើនបានវាយតំលៃខ្ពស់ចំពោះការប្រតិបត្តិសេដ្ឋកិច្ចរបស់រដ្ឋាភិបាលនាពេលកន្លងទៅ ដោយទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ GDP ក្នុងឆ្នាំ២០១៧បានកើនឡើង៦,៨១% ពិសេសគឺ GDP ក្នុងត្រីមាសទី១ឆ្នាំ២០១៨ក៏បានកើនឡើង៧,៣៨% ដែលជាកម្រិតខ្ពស់បំផុតក្នុងអំឡុង១០ឆ្នាំកន្លងមក។ សមាជិកសភា Nguyen Thanh Xuan មណ្ឌល Can Tho បានលើកមតិថា៖
“ខ្ញុំវាយតំលៃខ្ពស់ចំពោះរបាយការណ៍ដ៏ពេញលេញគ្រប់គ្រាន់ ជ្រាលជ្រៅនិងគួរឲ្យបញ្ចុះបញ្ចូលរបស់រដ្ឋាភិបាលស្ដីពីស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ២០១៧និងប៉ុន្មានខែដើមឆ្នាំ២០១៨ ក៏ដូចជាដំណោះស្រាយសំរាប់រយៈពេលនៅសេសសល់នៃឆ្នាំ២០១៨ផងដែរ។ អាចនិយាយបានថា គំនូរសេដ្ឋកិច្ចសង្គមឆ្នាំ២០១៧ និងដើមឆ្នាំ២០១៨ បានបង្កើតឡើងជំនឿទុកចិត្តដ៏ធំធេងចំពោះយើងខ្ញុំនិងអ្នកបោះឆ្នោតទាំងមូលអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ”។
រីឯសមាជិកាសភា Vu Thi Luu Mai មណ្ឌលហាណូយបានឲ្យដឹងថា៖
“នាងខ្ញុំក៏គាំទ្រចំពោះរបាយការណ៍របស់រដ្ឋាភិបាលដែរ។ ប៉ុន្តែរបាយការណ៍នេះនឹងពេញលេញជាង ជាក់លាក់ជាង ប្រសិនបើបានបំពេញបន្ថែមនូវការវាយតំលៃចំពោះប្រសិទ្ធភាពនៃគោលនយោបាយ ហើយនូវការលំបាកសាកល្បងក្នុងការរៀបចំអនុវត្តន៍គោលនយោបាយផងដែរ។ នេះនឹងជាមូលដ្ឋានសំខាន់ដើម្បីរដ្ឋសភាអាចកំណត់ទិសដៅនៅពេលកសាងគោលនយោបាយ”៕

