សេចក្ដីសម្រេចនេះបានបើកផ្លូវឲ្យរដ្ឋាភិបាលជប៉ុនក្នុងការអនុវត្តគោលនយោបាយថ្មីដោយទទួលស្វាគមន៍កម្លាំងពលករដែលមានជំនាញទាប។ នេះត្រូវបានចាត់ទុកថាជាការផ្លាស់ប្ដូរដ៏ធំធេងក្នុងគោលនយោបាយការងារធ្វើរបស់ជប៉ុន។ នៅពេលច្បាប់នេះមានសុពលភាព ពលករបរទេសរាប់សែននាក់នឹងទៅកាន់ប្រទេសជប៉ុន ហេតុដូច្នេះហើយរដ្ឋាភិបាលគ្រោងនឹងចាត់វិធានការអំពីបរិយាសកាសធ្វើការងារ ដើម្បីជួយសម្រួលពលករអាចស៊ាំ និងសម្រេបខ្លួនជាមួយសហគមន៍ប្រទេសសាមីផងដែរ។

គិតត្រឹមខែទុលា ឆ្នាំ ២០១៧ ពលករបរទេសដែលកំពុងបំពេញការងារនៅជប៉ុនគឺមានចំនួន ១,២៨ លាននាក់ផងដែរ៕