ស្ដីពីគោលដៅកំណើនសេដ្ឋកិច្ច សមាជិកសភាជាច្រើនបានគាំទ្ររដ្ឋាភិបាល បន្តរក្សាគោលដៅដែលត្រូវបានដាក់ចេញសំរាប់ឆ្នាំ២០១៧។លោក Tran Hoang Ngan សមាជិកសភាមណ្ឌលទីក្រុងហូជីមិញ បានផ្ដល់យោបល់ថា៖
“បើទោះបីជាបំណុលសាធារណៈកំពុងនៅលើពិដានហើយក្ដី ប៉ុន្តែវៀត ណាមនៅតែរក្សាបានស្ថិរភាពសេដ្ឋកិច្ចម៉ាក្រូសេដ្ឋកិច្ច ធានាសន្តិសុខសង្គម ហើយលើកកំពស់ប្រាក់ចំណូលរបស់កម្មាភិបាល និយោជិតនិងកម្មាភិបាល ចូលនិវត្តន៍។នោះគឺការខំប្រឹងប្រែងដ៏ធំធេងយើយនេះជាឆ្នាំទី៥ជាបន្តបន្ទាប់ដែលវៀតណាមគ្រប់គ្រងល្អអតិផរណហើយ។ចំណុចសំខាន់មួយទៀតគឺក្នុងដំណើរ ការដោះស្រាយបំណុលខូច រៀបចំរចនាសម្ព័ន្ធអង្គការឥណទានអន់ខ្សោយឡើង វិញនោះ វៀតណាមនៅតែធានាសុវត្ថិភាពសំរាប់ប្រព័ន្ធធនាគារ”។
![]() |
អង្គប្រជុំបានអះអាងនូវការប្តេជ្ញាខំប្រឹងប្រែងសម្រេចគោលដៅទទួលបាន កំណើន ៦,៧%ក្នុងឆ្នាំ២០១៧ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Nguyen Chi Dung បានឲ្យដឹងថា៖
“រដ្ឋាភិបាលបានចុះផ្សាយសារាចរលេខ២៤ដើម្បីក្រសួងស្ថាប័ននានាមានមូល ដ្ឋានកសាង សេណារីយ៉ូក៏ដូចជាគោលដៅកំណើនសម្រាប់វិស័យនីមួយៗ។ តាមនោះ មានក្រុមដំណោះស្រាយស្នូលចំនួន២ នោះគឺ ក្នុងរយៈពេលយូរអង្វែង គឺបន្ត ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ត្រួតត្រាអតិផរណ ជម្រុញការធ្វើរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច ឡើងវិញ។ អំពីរយៈពេលខ្លី គឺដោះស្រាយរាល់ការជំពាក់ជំពិនសម្រាប់សហគ្រាស ជម្រុញការរំដោះប្រភពទុននានា”៕

