ទិដ្ឋភាពនៃសម័យប្រជុំលើកទី ៤ រដ្ឋសភានីតិកាលទី ១៥ (រូបថត៖ quochoi.vn)

នារសៀលថ្ងៃទី២៨ ខែតុលា សម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី១៥ បានបញ្ចប់ការពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច-សង្គម បន្ទាប់ពីរយៈពេល២ថ្ងៃធ្វើការលើប្រធានបទនេះ។ សមាជិកសភាចំនួន ៨៥ រូប តំណាងឱ្យមូលដ្ឋាននានាបានចូលរួមផ្ដល់មតិយោបល់។ រដ្ឋមន្ត្រីនិងឧបនាយករដ្ឋមន្ត្រីចំនួន ១០រូប បានធ្វើការបកស្រាយ និងបំភ្លឺនូវបញ្ហាដែលសមាជិករដ្ឋសភាលើកឡើង។

ក្នុងអំឡុងការពិភាក្សាអស់រយៈពេលពីរថ្ងៃអំពីស្ថានភាពសេដ្ឋកិច្ចសង្គម សមាជិកសភាបានលើកឡើងពីការលំបាក និងបញ្ហាប្រឈមធំៗពីខាងក្រៅ និងផលប៉ះពាល់មកលើវៀតណាមក្នុងឆ្នាំ ២០២៣។ សមាជិកសភាបានស្នើឱ្យរដ្ឋាភិបាលធ្វើការវិភាគលម្អិត មានដំណោះស្រាយជាក់ស្តែង ដើម្បីឆ្លើយតបនឹងការស្ថិរភាពស្ថានភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ធ្វើឱ្យមានតុល្យភាពចំណូល និងចំណាយថវិការដ្ឋ ធានាសន្តិសុខហិរញ្ញវត្ថុជាតិ ធានាឱ្យមានតុល្យភាពនៅក្នុងលក្ខខណ្ឌមិនអំណោយផល។

អនុប្រធានរដ្ឋសភា Nguyen Duc Hai ថ្លែងមតិបញ្ចប់នៃកិច្ចពិភាក្សា (រូបថត៖ quochoi.vn)

ថ្លែងមតិនៅចុងបញ្ចប់នៃសម័យប្រជុំ អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Duc Hai បានឲ្យដឹងថា៖ “ចំពោះការអនុវត្តន៍នូវគោលដៅដែលបានកំណត់ គណៈប្រតិភូបានស្នើរសុំនូវដំណោះស្រាយ ដោះស្រាយរាក់ការលំបាកសម្រាប់សហគ្រាសផលិត និងអាជីវកម្ម ដើម្បីរក្សាស្ថិរភាពតម្លៃទំនិញ ជាពិសេសទំនិញសំខាន់ៗសម្រាប់ជីវភាពរស់នៅរបស់ប្រជាជន និងបម្រើឱ្យផលិតកម្មដូចជា ប្រេងសាំង ធានាឲ្យមានភាពរលូនក្នុងទីផ្សារ, ស្ថិរភាពទីផ្សារប្រាក់, មូលបត្រសាជីវកម្ម, អចលនទ្រព្យ, ពលកម្ម; ធ្វើឲ្យប្រសើរឡើងនូវការបើកចំណាយដើមទុនវិនិយោគសាធារណៈ ជាពិសេសជាមួយកម្មវិធីគោលដៅជាតិចំនួន៣។ សមាជិកសភាក៏បានស្នើនូវដំណោះស្រាយជាច្រើន ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត ស្ថិរភាពជីវភាពរស់នៅរបស់ប្រជាជន និងការធានាសន្តិសុខសង្គម”។

មុននោះ ក្នុងសម័យប្រជុំពិភាក្សានារសៀលថ្ងៃទី២៨ ខែតុលា ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam និងរដ្ឋមន្ត្រី និងប្រធានវិស័យចំនួន៣ គឺរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ និងទេសាភិបាលធនាគាររដ្ឋ ក៏បានបកស្រាយប្រធានបទចំណុះបន្ទុករបស់ខ្លួន៕