ឆ្លើយសំណួរដេញដោលរបស់សមាជិកសភា រដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅ វិស័យនាំចេញរបស់វៀតណាមបានអភិវឌ្ឍន៍យ៉ាងត្រឹមត្រូវតាមទិសដៅ ពិសេសគឺតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ដោយចីរភាពរបស់វិស័យនាំចេញ។ លោក Tran Tuan Anh បានឲ្យដឹងថែមទៀតថា៖
“រចនាសម្ព័ន្ធទំនិញនាំចេញរបស់វៀតណាមមានការផ្លាស់ប្ដូរវិជ្ជមានហើយ។ ទីផ្សារនាំចេញក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។ ឥឡូវនេះផលិតផលរបស់វៀតណាមត្រូវបាននាំចេញទៅក្នុងប្រទេសជាង២០០លើពិភពលោក”៕
