ឆ្លើយតបនឹងសំណួរដេញដោលអំពីថាមពលកកើតឡើងវិញ រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien បានមានប្រសាសន៍ថា៖ “ដើម្បីធ្វើអាជីវកម្មថាមពលកកើតឡើងវិញ ជាពិសេសវាយោអគ្គីសនី និងឧណ្ហ អគ្គីសនី ចាំបាច់ត្រូវជំរុញនិងលើកទឹកចិត្តការវិនិយោគលើឧណ្ហអគ្គីសនី តាមយន្តការ ផលិតដោយខ្លួនឯង ប្រើប្រាស់ដោយខ្លួនឯង មិនតភ្ជាប់បណ្តាញ កសាងនិងចេញ ផ្សាយយន្តការជួញដូរអគ្គិសនីដោយផ្ទាល់។ ចាំបាច់ត្រូវជំរុញការអភិវឌ្ឍឧបករណ៍ផ្ទុក អគ្គិសនីគ្រប់ប្រភេទ ហើយជំរុញទីផ្សារអគ្គិសនីនានា”។
រដ្ឋមន្ត្រីក្រសួងសំណង់ លោក Nguyen Thanh Nghi ឆ្លើយសំណួរដេញដោល។ (រូបថត៖ quochoi.vn) |
នារសៀលថ្ងៃដដែល រដ្ឋមន្ត្រីក្រសួងគមនាគមន៍ដឹកជញ្ជូន លោក Nguyen Van Thang រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Nguyen Van Hoan រដ្ឋមន្ត្រី ក្រសួងធនធានធម្មជាតិ និងបរិស្ថាន លោក Dang Quoc Khanh បានឆ្លើយសំណួរ ដេញដោលរបស់សមាជិករដ្ឋសភាអំពីបញ្ហានានាទាក់ទងនឹងវិស័យដែលក្រសួង នីមួយៗគ្រប់គ្រង៕

