ប្រធានព្រឹទ្ធសភាអ៊ុយរូហ្គាយលោកស្រី Beatriz Argimon (ស្ដាំ) និងប្រធានសភាជាន់ទាបលោក Sebastian Andujar (ឆ្វេង) អញ្ជើញជាសហអធិបតីនៅពិធី ទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិកចំពោះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue។ (រូបថត៖ Doan Tan/VNA) |
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់វៀតណាមក្នុងការពង្រឹង ទំនាក់ទំនងជាមួយប្រទេសមិត្តជាប្រពៃណីនៅអាមេរិកឡាទីន ហើយបំណងចង់ជំរុញ កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយអ៊ុយរូហ្គាយ។
ចំណែកឯភាគីអ៊ុយរូហ្គាយវិញ ថ្នាក់ដឹកនាំរដ្ឋសភាអ៊ុយរូហ្គាយបានចាត់ទុកថា កិច្ចសហប្រតិបត្តិការជាមួយវៀតណាមគឺជាឱកាសដ៏ធំសម្រាប់ដំណើរការសមាហរណកម្មតំបន់និងអន្តរជាតិរបស់អ៊ុយរូហ្គាយ ព្រមទាំងបញ្ជាក់ថា ការបើកស្ថានទូត អ៊ុយរូហ្គាយប្រចាំនៅទីក្រុងហាណូយបានបង្ហាញពីការប្តេជ្ញាចិត្ត និងការខិតខំ ប្រឹងប្រែងរបស់អ៊ុយរូហ្គាយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីឆ្ពោះទៅរកការកសាង ទំនាក់ទំនងយូរអង្វែង។
បន្ទាប់ពីជំនួបពិភាក្សាការងារ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានព្រឹទ្ធសភា រួមជាមួយប្រធានសភាជាន់ទាបអ៊ុយរូហ្គាយបានចុះហត្ថ លេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមជាមួយព្រឹទ្ធសភា និងសភាជាន់ទាបអ៊ុយរូហ្គាយ។ នេះជាលើកដំបូងដែលរដ្ឋសភាវៀតណាម និងស្ថាប័ន នីតិប្បញ្ញត្តិទាំងពីរនៃប្រទេសអ៊ុយរូហ្គាយ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហ ប្រតិបត្តិការ ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ទាំងព្រឹទ្ធសភា និងសភា ជាន់ទាបអ៊ុយរូហ្គាយ ក៏ដូចជាគណបក្សនយោបាយនានានៅអ៊ុយរូហ្គាយ ចំពោះការ ពង្រឹងទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម។
ក្នុងឱកាសនេះដែរ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បាន អញ្ជើញជាសក្ខីភាពនៅពិធីចុះហត្ថលេខាលើសេចក្តីសម្រេចចិត្ត បង្កើតក្រុមសមាជិក សភាមិត្តភាព អ៊ុយរូហ្គាយ-វៀតណាមដោយប្រធានព្រឹទ្ធសភានិងប្រធានសភាជាន់ ទាបអ៊ុយរូហ្គាយ; ជាសក្ខីភាពក្នុងពិធីបង្ហាញក្រុមសមាជិកសភាមិត្តភាព អ៊ុយរូហ្គាយ - វៀតណាម និងក្រុមសមាជិកសភាមិត្តភាពវៀតណាម-អ៊ុយរូហ្គាយផងដែរ៕

