បណ្ដាសមាជិករដ្ឋសភាបានចាត់ទុកថា៖ ក្នុងបរិបទដែលកើតមានជម្លោះប្រដាប់ អាវុធនៅលើពិភពលោក និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុនៅប្រទេសធំៗ មួយចំនួនដែលបានប៉ះពាល់ផ្ទាល់ដល់សេដ្ឋកិច្ចវៀតណាមនោះ រដ្ឋាភិបាលវៀតណាម បានរៀបចំកម្មវិធីពន្លឿនពាណិជ្ជកម្ម វិនិយោគជាច្រើន ដោយទាក់ទាញបានប្រភពទុន វិនិយោគពីបរទេស។ ទោះជាយ៉ាងណាក៏ដោយ សេដ្ឋកិច្ចវៀតណាមនៅតែជួបប្រទះ នឹងបញ្ហាប្រឈមជាច្រើនក្នុងពេលខាងមុខ ហើយសមត្ថភាពងើបឡើងវិញនៃសេដ្ឋកិច្ច មានភាពយឺតយ៉ាវ។
លោក Nguyen Tuan Anh សមាជិករដ្ឋសភាខេត្ត Binh Phuoc។ (រូបថត៖ quochoi.vn) |
“ទាក់ទងនឹងភារកិច្ច និងដំណោះស្រាយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនា ពេលខាងមុខ រដ្ឋាភិបាលបានស្នើឡើងដំណោះស្រាយចំនួន១២ក្រុម ក្នុងនោះខ្ញុំ យកចិត្តទុកដាក់ដល់ក្រុមដំណោះស្រាយទី៤ ដែលជាដំណោះស្រាយផ្តោតលើការ អនុវត្តប្រកបដោយប្រសិទ្ធភាព និងជាក់ស្ដែងនូវរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ដោយផ្សាភ្ជាប់នឹងការផ្លាស់ប្ដូរថ្មីគំរូកំណើន ការលើកកំពស់សមត្ថភាពប្រកួតប្រជែង ក្នុងនោះមានដំណោះស្រាយអំពីការជំរុញ ការរៀបចំរចនាសម្ព័ន្ធឡើងវិញ និងការ អភិវឌ្ឍសេដ្ឋកិច្ចកសិកម្ម ដោយផ្សាភ្ជាប់ជាមួយនឹងការកសាងជនបទថ្មី។ នៅឆ្នាំ ២០២៣ វិស័យកសិកម្មបន្តអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព សម្រេចបានកំណើន ៣,៣៨% បន្តជាសសរស្តម្ភដ៏រឹងមាំនៃខឿនសេដ្ឋកិច្ចក្នុងគ្រាលំបាក”៕

