អញ្ជើញចូលរួមពិធីបិទ មានអគ្គលេខានៃគណៈ កម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ប្រធានរដ្ឋ វៀតណាមលោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីរដ្ឋាភិបាល លោក Pham Minh Chinh ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងសមាជិករដ្ឋសភាជាច្រើនកុះករ។
លោកប្រធានរដ្ឋសភា Vuong Dinh Hue ថ្លែងសុន្ទរកថាបិទសម័យប្រជុំ។ (រូបថត៖ VOV) |
“ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ សមាជិករដ្ឋសភាបានចូលរួមថ្លែងមតិ ចំនួនជិត១១០០លើកនៅតាមសម័យពិភាក្សានានា ហើយមានមតិយោបល់ជាច្រើនដ៏ ជ្រាលជ្រៅ អស់ពីចិត្ត មានគុណភាពនិងលក្ខណៈស្ថាបនាខ្ពស់។ ស្ថាប័នមានសមត្ថ កិច្ចបានព្យាយាមបូកសរុប ទទួលយក បកស្រាយបំភ្លឺមតិយោបល់របស់សមាជិក រដ្ឋសភា ដើម្បីដាក់ជូនរដ្ឋសភាពិចារណា បោះឆ្នោតអនុម័ត លើច្បាប់ ១ សេចក្ដី សម្រេចឯកទេសចំនួន៣ និងសេចក្ដីសម្រេចចិត្តរួមនៃសម័យប្រជុំ”។
សមាជិករដ្ឋសភាចុចប៊ូតុងបោះឆ្នោតអនុម័តលើសេចក្ដីសម្រេចចិត្តអំពីគោលនយោបាយសារពើពន្ធ រូបិយវត្ថុសម្រាប់ជួយឧបត្ថម្ភការស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមឡើងវិញ។ |
រដ្ឋសភាក៏បានអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីជំហរវិនិយោគលើគម្រោងកសាងផ្លូវល្បឿនលឿនជើង-ត្បូងនៅប៉ែកខាងកើតក្នុងដំណាក់កាល២០២១-២០២៥ ដែលប្រើប្រាស់ដើមទុន វិនិយោគសាធារណៈប្រមាណ១៥០លានលានដុង សម្រាប់ កសាងផ្លូវប្រវែង៧២៩គីឡូម៉ែត្រ ដើម្បីតភ្ជាប់បណ្ដាមជ្ឈមណ្ឌលសេដ្ឋកិច្ច នយោបាយ មណ្ឌលឧស្សាហកម្ម ជាពិសេសគឺតំបន់សេដ្ឋកិច្ចស្នូលៗ សំដៅលើកកំពស់សមត្ថភាព ប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច។ រដ្ឋសភាក៏បានបោះឆ្នោតអនុម័តលើសេចក្ដីសម្រេច ចិត្តអំពីការអនុវត្តជាសាកល្បងយន្តការ គោលនយោបាយពិសេសមួយចំនួនដើម្បី អភិវឌ្ឍន៍ទីក្រុង Can Tho ផងដែរ៕


