(https://baotintuc.vn)

ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន លោក Kairat Abdrakhmanov បានឲ្យដឹងថា គណប្រតិភូរដ្ឋអំណាចក្រុង Damascus និងពួកឧទ្ទាមនៅស៊ីរីគ្រោងនឹងចូលរួមវង់ចរចានេះផងដែរ។

សហគមន៍អន្តរជាតិបានខិតខំប្រឹងប្រែងសំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះ ក្នុងរយៈពេលប្រាំពីរឆ្នាំកន្លងទៅនៅស៊ីរី។ ក្រៅពីកិច្ចខិតខំប្រឹងប្រែង ដែលដឹកនាំដោយអង្គការសហប្រជាជាតិនោះ រុស្ស៊ី ទួរគី និងអ៊ីរ៉ង់ក៏បានចូលរួមដំណើរការសន្តិភាពស៊ីរីយ៉ាងសកម្ម តាមរយៈវង់ចរចាជាច្រើននៅរដ្ឋធានី Astana របស់កាហ្សាក់ស្ថាន។ កិច្ចចរចាទាំងនេះសំដៅបញ្ចប់ជម្លោះនិងនាំមកនូវសន្តិភាពដ៏យូរអង្វែងសម្រាប់ប្រទេសស៊ីរីផងដែរ៕