![]() |
ក្រសួងការបរទេស រុស្ស៊ី បានឲ្យដឹងថា មន្ត្រីទាំងពីរ រូបបានពិភាក្សាអំពី យថាទស្សន៍នៃកិច្ចសហប្រតិបតិ្តការទ្វេភាគីក្នុង វិស័យ ដូចជា ដោះស្រាយជម្លោះក្នុងតំបន់ ប្រឆាំងភេរវកម្ម ប្រកបដោយប្រសិទ្ធភាព និងរក្សា ស្ថិរភាពយុទ្ធសាស្រ្ត។ ភាគីទាំងពីក៏បានផ្លាស់ប្តូរ ទស្សនៈ អំពីស្ថានភាព របស់បណ្តាតំបន់ ដូចជា ស៊ីរី អាហ្គានីស្ថាន អ៊ុយក្រែន និង ឧបទ្វីបកូរ៉េជាដើម។ មុននោះ លោក Bolton ក៏បានពិភាក្សាជាមួយ លេខាធិការនៃក្រុមប្រឹក្សា សន្តិសុខ រុស្ស៊ី លោក Nikolai Patrushev អំពីរាល់កំណែថ្មីនៃ សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រ (START) ហើយថែមទាំង អះអាងថា ទីក្រុង វ៉ាស៊ីនតោន នៅមានពេលវេលាដើម្បី សម្រេចគោលជំហរ ដែលជាប់ពាក់ព័ន្ធ ជាមួយបញ្ហានេះ៕

