ស្ថានទូតស៊ុយអែតនៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។ (ប្រភព៖ wikipedia.org)

ឆ្លើយតបនឹងកាយវិការនេះ នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសស៊ុយអែត លោកស្រី Ann Linde បានរិះគន់ថា នេះគឺជាសកម្មភាព មិនសមហេតុ ផលនោះឡើយ។ មន្ត្រីរូបនេះបានប្រកាសថា ទីក្រុង Stockholm នឹងធ្វើការសងសឹកវិញ យ៉ាងសមស្របទៅនឹងសកម្មភាព "មិនសមហេតុ ផល" របស់ក្រុងម៉ូស្គូ។

មួយថ្ងៃមុននោះ ក្រសួងការបរទេស រុស្ស៊ីក៏បានប្រកាស ដាក់មន្ត្រីការ ទូតអាល្លឺម៉ង់ចំនួន ៤០ នាក់នៅក្នុងបញ្ជី "មិនស្វាគមន៍" ក្នុងការសងសឹកចំពោះទង្វើស្រដៀងគ្នារបស់ទីក្រុងប៊ែរឡាំងកាលពីមុននោះ។ ក្រសួងការបរទេសរុស្ស៊ីបានកោះហៅឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅទីក្រុងម៉ូស្គូ ដើម្បីជូនដំណឹងពីការសម្រេចចិត្តនេះ៕