ថ្លែងមតិក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងវ៉ាស៊ីនតោន លោក Novak បាន ឲ្យដឹងថាភាគីទាំងពីរបានជួបប្រជុំគ្នានិងពិភាក្សាទៅវិញទៅមកអំពីបញ្ហាថាមពលនិងបញ្ហាផ្សេងៗទៀតក្នុងនោះមានបញ្ហាទាក់ទងនឹងការដាក់ទណ្ឌកម្មលើ ប្រទេសរុស្ស៊ីរបស់អាមេរិក។ រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិកលោក Rick Perry បានឲ្យដឹងថាលោកនឹងបង្កលក្ខណៈអំណោយផលក្នុងកិច្ចសន្ទនា និងកសាង ទំនាក់ទំនងជាមួយទីក្រុងម៉ូស្គូ ហើយលោកក៏បានបង្ហាញនូវទំនុកទុកចិត្តថា ភាគីទាំងពីរគប្បីមានកិច្ចពិភាក្សាលើខ្លឹមសារជាស្នូលនិងស្វែងរកបាននូវមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការរួមផងដែរ៕