![]() |
ថ្លែងមតិក្នុងសន្និសីទកាសែត អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakhanorva បានអះអាងថាគ្មានភស្តុតាងណាមួយដែលបញ្ជាក់ថាទីក្រុង ម៉ូស្កូឈរនៅខាងក្រោយខ្នងក្នុងការបំពុលអតីតចារបុរស Sergei Skripal និងកូនស្រីគាត់ ហើយលោកស្រីក៏សង្កត់ធ្ងន់ថាហេតុផលដែលអាមេរិកនាំចេញ នេះដើម្បីដាក់ ទណ្ឌកម្មលើរុស្ស៊ីគឺជារឿងប្រឌិត។ មុននោះមួយថ្ងៃ ស្ថានទូត រុស្ស៊ីប្រចាំនៅអាមេរិកបានរិះគន់ការដែលទីក្រុងវ៉ាស៊ីនតោនមានវិធានការដាក់ទណ្ឌកម្មលើរុស្ស៊ី ព្រមទាំងលើកឡើងច្បាស់ថា ទីក្រុងម៉ូស្កូបន្តស្នើឲ្យមានការស៊ើប អង្កេតជាសាធារណៈនិងតម្លាភាពស្តីអំពីរឿងហេតុពោលខាងលើនេះផងដែរ៕

