ទិដ្ឋភាពនៃការព្យុហយាត្រារំលឹកខួបអនុស្សាវរីយ៍លើកទី៧៥ នៃការរំដោះទីក្រុង Leningrad របស់ប្រទេសរុស្ស៊ី

នេះជាលើកដំបូងដែលប្រទេសរុស្ស៊ីបានរៀបចំការបង្ហាញនូវអាវុធធុនក្នុងសម័យសង្គ្រាម និងទំនើបៗនៅក្នុងទីក្រុងធំបំផុតទី ២ របស់ប្រទេសនេះ។គួរបញ្ជាក់ថា ទីក្រុង Leningrad គឺជានិមិត្តរូបនយោបាយដ៏សំខាន់មួយរបស់អតីតសហភាពសូវៀត ដែលផ្សារភ្ជាប់ជាមួយបដិវត្តន៍ខែតុលារបស់រុស្ស៊ី។ ទីក្រុងនេះធ្លាប់ត្រូវបានកងកម្លាំងហ្វាស៊ីសអាល្លឺម៉ង់ឡោមព័ទ្ធក្នុងរយៈពេល ៨៧២ ថ្ងៃ ចាប់ពីឆ្នាំ 1941-1944 ៕