រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov។ (រូបថត៖ AFP/TTXVN) |
នៅក្នុងសន្និសីទសារព័ត៌មាននេះដែរ រដ្ឋមន្ត្រីការបរទេស លោក Lavrov បានឲ្យដឹងថា គណៈប្រតិភូមន្ត្រីរុស្ស៊ីបានមកដល់ប្រទេសទួរគីនៅថ្ងៃទី ៧ ខែមិថុនា ដើម្បី ពិភាក្សាអំពីបញ្ហាទាក់ទងនឹងការដឹកជញ្ជូនគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន។ មុននោះ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី៣ ខែមិថុនា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជាក់ថា ទីក្រុងម៉ូស្គូត្រៀមខ្លួនជាស្រេចស្វែងរកមធ្យោបាយដឹក ជញ្ជូនគ្រាប់ធញ្ញជាតិដែលជាប់គាំងនៅតាមកំពង់ផែនានារបស់អ៊ុយក្រែន ហើយ ទាមទារឲ្យលោកខាងលិចដកទណ្ឌកម្ម៕

