ប្រព័ន្ធបំពង់បង្ហូរឧស្ម័ន Nord Stream របស់រុស្ស៊ី។ (រូបថត៖ Reuters/TTXVN)

កាលពីឆ្នាំមុន រុស្ស៊ីបាននាំចេញទៅកាន់ EU នូវឧស្ម័នប្រហែល ១៥០ពាន់លានម៉ែត្រគូប។ ប៉ុន្តែឆ្នាំនេះ ការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ីទៅកាន់អឺរ៉ុបបានថយចុះគួរឱ្យកត់សម្គាល់ ដោយសារតែការដាក់ទណ្ឌកម្មរបស់លោកខាងលិច ប្រឆាំងនឹងទីក្រុងម៉ូស្គូ ទាក់ទងនឹងប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈមក។ កាលពីមុននោះ រុស្ស៊ីបានផ្គត់ផ្គង់ដល់បណ្តាប្រទេស EU ប្រមាណ ៤០% នៃឧស្ម័នដែលពួកគេត្រូវការ។ តួលេខនេះ បានធ្លាក់ចុះមកត្រឹម ៩% ប៉ុណ្ណោះ បន្ទាប់ពីក្រុងម៉ូស្គូបានកាត់បន្ថយការផ្គត់ផ្គង់ទៅកាន់អឺរ៉ុប ដោយសារតែបញ្ហាបច្ចេកទេសដែលបង្កឡើងដោយការដាក់ទណ្ឌកម្ម។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានព្រមានថា ប្រទេសនេះនឹងបញ្ឈប់ការនាំចេញថាមពល ប្រសិនបើទណ្ឌកម្មមិនត្រូវបានដកចេញនោះទេ៕