ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (ឆ្វេង) ជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi នៅទីក្រុងម៉ូស្គូ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (រូបថត៖ SPUTNIK/AFP) |
យោងតាម JCPOA ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥ អ៊ីរ៉ង់នឹងធ្វើការរឹត ត្បិតលើកម្មវិធីនុយក្លេអ៊ែរក្នុងប្រទេសដើម្បីប្ដូរយកការដកទណ្ឌកម្មតម្រង់ទៅលើ ប្រទេសនេះពីសហរដ្ឋអាមេរិកនិងលោកខាងលិច។ ប៉ុន្តែ នៅឆ្នាំ២០១៨ ប្រធានាធិបតី អាមេរិកនាពេលនោះគឺលោក Donald Trump បានសម្រេចដកវ៉ាស៊ីនតោណចេញ ពីកិច្ចព្រមព្រៀងខាងលើ ព្រមទាំងដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ឡើងវិញ។ អ៊ីរ៉ង់បាន ប្រឆាំងជំទាស់យ៉ាងដាច់អហង្ការនឹងជំហររបស់លោក Donald Trump៕

