![]() |
ប្រការនេះ ត្រូវបានប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Matvienko ប្រកាស ចំពោះមុខនិស្សិតមហាវិទ្យាល័យនៅទីក្រុងសេអ៊ូលនាថ្ងៃទី៤ ខែតុលា ដោយអះអាងថារុស្ស៊ី នឹងខិត ខំប្រឹង ប្រែង ជម្រុញការ បង្កើតសន្តិភាព នៅលើឧបទ្វីបកូរ៉េ ព្រមទាំងធ្វើការរំលាយ អាវុធនុយ ក្លេអ៊ែរ និងកសាងរចនា សម្ព័ន្ធសន្តិ សុខជាសមូហភាពដោយឈរលើផល ប្រយោជន៍នៃបណ្តាប្រទេស អាស៊ីឦសាន។ លោកស្រី Valentina Matvienko ក៏បានអះអាងថា ការដែលរុស្ស៊ី ជម្រុញដំណើរការអនុវត្តគម្រោងសហប្រតិបត្តិការត្រីភាគី នឹងជួយឲ្យការពង្រឹង សន្តិភាពនៅក្នុងតំបន់។ គម្រោងការន៍ទាំងនេះអាចដាក់ដំណើរការអនុវត្ត ក្នុងវិស័យ គមនាគមន៍តាមផ្លូវគោក ផ្លូវដែក ថាមពល និងវិស័យផ្សេងៗ ទៀតជាដើម៕

