ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ទទួលជួបជាមួយប្រធានសភាឌូម៉ានៃសហព័ន្ធរុស្ស៊ី លោក Vyacheslav Vichtorovich Volodin។ (រូបថត៖ VNA) |
រីឯខ្លួនវិញ ប្រធានសភាឌូម៉ារុស្ស៊ី លោក Vyacheslav Vichtorovich Volodin បានអះអាងថា រុស្ស៊ីមិនត្រឹមតែចាត់ទុកវៀតណាមជាដៃគូយុទ្ធសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាមិត្តភក្តិយុទ្ធសាស្ត្រទៀតផង។ លោកប្រធានសភាឌូម៉ារុស្ស៊ីបានមាន ប្រសាសន៍ថា ភាគីទាំងពីរគួរតែរួមគ្នាស្វែងរកទម្រង់ថ្មីសម្រាប់ការអភិវឌ្ឍកិច្ចសហប្រតិ បត្តិការទ្វេភាគីលើវិស័យផ្សេងៗគ្នាជាច្រើន; ព្រមទាំងមានបំណងចង់ឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីនឹងបន្តអភិវឌ្ឍន៍កាន់តែមានប្រសិទ្ធភាព និងស៊ីជម្រៅ នាពេលខាងមុខ៕

