![]() |
នាថ្នាក់ដឹកនាំរុស្ស៊ីបានលើកច្បាស់ថា ប្រទេសទាំងពីរកំពុងរក្សាកិច្ចសន្ទនាយ៉ាងសកម្មនៅគ្រប់ជាន់ថ្នាក់ និងសម្រេច បាននូវសមិទ្ធិផលនិងជោគជ័យថ្មីទៀតផង។
រីឯខ្លួនវិញ លោក Han Zheng បានក្រើនរំលឹកថាដំណើរទស្សនកិច្ចនៅរុស្ស៊ី របស់លោកសំដៅអនុវត្តកិច្ចព្រមព្រៀងនានាដែលលោក Vladimir Putin និង ប្រធានរដ្ឋចិន លោក ស៊ីជីនពីង សម្រេចបានកាលពីមុននោះ។ លោក Han Zheng ក៏អះអាងថាចិនតែងតែចាត់ទុករុស្ស៊ីជាដៃគូអាទិភាពក្នុងការវិនិយោគ និងត្រៀមខ្លួនជាស្រេចសហការជាមួយរុស្ស៊ីក្នុងការអនវុត្តឲ្យពេញលេញនូវកិច្ចព្រមព្រៀងដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសម្រេចកាលពី មុននោះផងដែរ៕

