ប្រធានាធិបតីអាមេរិកលោក Donald Trump ប្រកាសយុទ្ធសាស្ត្រសន្តិសុខជាតិថ្មី (រូបថត៖ Reuters)

នាថ្ងៃដដែល អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunyingក៏បានរិះគន់យុទ្ធសាស្ត្រ

សន្តិសុខថ្មី ដែលទើបនឹងត្រូវបានប្រធានាធិបតីអាមេរិកលោក Donald Trump ប្រកាសដែលក្នុង

នោះចាត់ទុកចិនជាការសាកល្បងចំពោះកម្លាំងរបស់អាមេរិក។ លោកស្រី Hua Chunying

អំពាវនាវឲ្យអាមេរិកបញ្ចប់ការបំផ្លើសគោលដៅយុទ្ធសាស្ត្ររបស់ចិន ព្រមទាំងអះអាងថា

ចិនមិនដែលប្រដេញតាមគោលនយោបាយដែលនាំមកនូវផលប្រយោជន៍សំរាប់ខ្លួន

តាមរយៈការបង្ខូចផលប្រយោជន៍របស់ប្រទេសដទៃឡើយ៕