![]() |
នៅក្នុងជំនួបនេះ លោក Vladimir Putin បានអះអាងថាភាគីទាំងពីរគប្បី «ឆ្លៀតយកឱកាសទាំងអស់ដើម្បីចូលរួមរាល់កិច្ចសហប្រតិបត្តិការសំខាន់ៗ»។ រីឯលោក Shinzo Abe វិញ លោកបានសង្កត់ធ្ងន់ថា ជប៉ុនត្រៀមខ្លួនជាស្រេចដើម្បីរៀបចំកិច្ចសន្ទនាមួយយ៉ាងពេញលេញស្តីពីសន្ធិសញ្ញាសន្តិភាពដោយឈរលើលទ្ធផលនៃជំនួបនៅប្រទេសសិង្ហបុរី»ផងដែរ។ ក្នុងថ្ងៃដដែលនោះ ជំនួយការ នៃប្រធានាធិបតីរុស្ស៊ី លោក Yury Ushakov បានឲ្យដឹងថា រុស្ស៊ី និងជប៉ុន បានឯកភាពគ្នាក្នុងការជម្រុញនូវកិច្ចខិតខំប្រឹងប្រែងដើម្បីឈានទៅដល់ការចុះហត្ថលេខាលើ សន្ធិសញ្ញាសន្តិភាពចុងក្រោយ ហើយនាពេលប្ចុច្បន្ន ភាគីទាំងពីរក៏កំពុងដាក់ដំណើរការតាមទិសដៅនេះផងដែរ៕

