![]() |
ថ្លែងមតិក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងសេអ៊ូល លោក Kim Yeon-chul បានឲ្យដឹងថា "ប្រទេសកូរ៉េខាងត្បូងនិងរុស្ស៊ីបានពិភាក្សាគ្នាជាយូរណាស់មកហើយអំពីរបៀបនៃកិច្ចសហប្រតិបត្តិការត្រីភាគីរវាងប្រទេសកូរ៉េទាំងពីរនិងរុស្ស៊ីចាប់តាំងពីបានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាមក។ ខ្ញុំសង្ឃឹមថា យើងនឹងបន្តពិគ្រោះយោបល់យ៉ាងល្អិតល្អន់អំពីដំណើរការនេះ ដើម្បីអនុវត្តប្រការនេះផងដែរ "។ រីឯលោកឯកអគ្គរដ្ឋទូត Kulik មានប្រសាសថា រុស្ស៊ីបានជំរុញកិច្ចខិតខំប្រឹងប្រែង ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការត្រីភាគីនិងគម្រោងកិច្ចសហប្រតិបត្តិការនានា ហេតុគីដូច្នេះហើយអាចនាំមកនូវផលប្រយោជន៍ដល់វិស័យសេដ្ឋកិច្ច។ លោក Kulik បានសង្កត់ធ្ងន់ថា គោលជំហររបស់រុស្ស៊ីនិងកូរ៉េខាងត្បូងមានភាពស្រដៀងគ្នាខ្លាំងណាស់ក្នុងការឈានដល់ដំណើរការសុខសន្តិភាពនៅលើឧបទ្វីបកូរ៉េ និងដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែររបស់ស.ប.ប កូរ៉េផងដែរ។

