អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov។ (រូបថត៖ AFP/TTXVN) |
គួរបញ្ជាក់ថា រុស្ស៊ីនិងអាមេរិកបានចុះហត្ថលេខាលើ New START ក្នុងឆ្នាំ ២០១០។ នៅខែកុម្ភៈ ឆ្នាំ ២០២១ ភាគីទាំងពីរបានពន្យាពេលសន្ធិសញ្ញានេះរយៈពេល ៥ ឆ្នាំទៀតរហូតដល់ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៦។ កាលពីដើមខែនេះ វិមានក្រឹមឡាំង បានជូនដំណឹងដល់សហរដ្ឋអាមេរិកថា ពេលវេលាសម្រាប់ចរចាលើសន្ធិសញ្ញាមួយ ដើម្បីជំនួស New START កំពុងអស់ហើយ ខណៈដែលប្រសិនបើសន្ធិសញ្ញានេះផុត កំណត់នៅឆ្នាំ ២០២៦ ដោយគ្មានការជំនួសនោះទេ សន្តិសុខសកលនឹងត្រូវចុះ ខ្សោយ៕

