រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Mike Pompeo និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអាមេរិក លោក Donald Trump កាលពីថ្ងៃទី ៣ ខែឧសភាកន្លងទៅនោះ លោក Vladimir Putin បានឲ្យដឹងថា លោក "មានចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលដែលលោក Trump មានបំណងចង់ស្តារឡើងវិញនូវទំនាក់ទំនងរវាងអាមេរិកនិងរុស្ស៊ី ដើម្បីដោះស្រាយបញ្ហានានាដោយឈរលើផលប្រយោជន៍រួម"ផងដែរ។ នាថ្ងៃដដែលនោះ វិមាន KremLin បានឲ្យដឹងថា លោក Putin បានបើកចំហរអំពីលទ្ធភាពនៃជំនួបកំពូលថ្មីមួយជាមួយសមភាគីអាមេរិក ប្រសិនបើទីក្រុងម៉ូស្គូទទួលបានសំណើរជាផ្លូវការពីទីក្រុងវ៉ាស៊ីងតោន។ នាថ្ងៃទី១៣ ខែឧសភា លោក Trump បានមានប្រសាសន៍ថាលោកគ្រោងនឹងជួបសមភាគីរុស្ស៊ី នៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅប្រទេសជប៉ុននាខែក្រោយនេះផងដែរ៕