បេសកកម្មពិសេសប្រធានាធិបតីរុស្ស៊ី ទទួល បន្ទុកមជ្ឈិមបូព៌ានិងបណ្តាប្រទេសអាហ្វ្រិក លោក Mikhail Bogdano

យោងតាមសេចក្តីជូនដំណឹងរបស់បេសកកម្មពិសេស ប្រធានាធិបតីរុស្ស៊ី ទទួល បន្ទុកមជ្ឈិមបូព៌ានិងបណ្តាប្រទេសអាហ្វ្រិក លោក Mikhail Bogdanov បាននាំចេញ កាលពីថ្ងៃទី ៣០ ខែកក្កដា បានឲ្យដឹងថាជំនួបនានានៅតែរក្សាបន្ត រួមមាន ជំនួប តាមកាណាល់យោធា ហើយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីក៏មានកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីអាមេរិកផងដែរ។

ក្នុងកិច្ចប្រជុំកំពូលលើកដំបូងរវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគី អាមេរិកលោក Donald Trump បានប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ខែកក្កដា នៅទីក្រុង ហែលស៊ីនគី។ នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ លោក Vladimir Putin បានប្រកាសថា រុស្ស៊ីនិងអាមេរិកអាចទទួលភារកិច្ចក្នុងការដឹកនាំដោះស្រាយ វិបត្តិនៅស៊ីរីនិងរៀបចំសកម្មភាពរួមដើម្បីធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនផងដែរ៕