រុស្ស៊ីនិងអាមេរិកតភ្ជាប់ឡើងវិញនូវកាណាល់ទាក់ទងទ្វេភាគីជាច្រើន

យោងតាមសារ ព័ត៌មាន RIA របស់រុស្ស៊ី លោក Patrushev បានឲ្យដឹងទៀតថា ភាគីទាំងពីរ សម្រេចបាននូវកិច្ចព្រមព្រៀងស្តីពីការចាប់ផ្តើមដំណើរការជួបពិភាក្សារវាង ប្រធានសេនាធិការកងទ័ពនៃប្រទេសទាំងពីរ។ ក្រៅពីនោះ លោក Patrushev ក៏បានអញ្ជើញលោក Bolton និងមជ្ឈដ្ឋានមន្ត្រីអាមេរិកទៅកាន់ប្រទេសរុស្ស៊ីដើម្បី ធ្វើកិច្ចសន្ទនាក្នុងពេលអនាគត ប៉ុន្តែភាគីទាំងពីរមិនទាន់យល់ព្រមអំពីពេលវាលា ដែលនឹងប្រព្រឹត្តទៅកិច្ចសន្ទនាបន្តបន្ទាប់នោះឡើយ។

យោងតាមលោក Patrushev ភាគីទាំងពីរនឹងជួបពិភាក្សាគ្នាអំពីស្ថានភាពនៅ ប្រទេស ស៊ីរី អ៊ុយក្រែន បញ្ហាសន្តិសុខ អ៊ិនធឺណិ និងនុយក្លេអ៊ែរ។ រីឯខ្លួនវិញ លោក Bolton ក៏ផ្តោតទៅកាន់ការដែលប្រទេសអ៊ីរ៉ង់គប្បីដកកងកម្លាំងចាក ចេញពីប្រទេសស៊ីរី តាមដំណាក់កាលនិមួយៗផងដែរ៕