ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិលោក Vassily Nebenzia

សំណើនេះត្រូវបានលើកឡើង ដោយលោក Nebenzia នៅក្នុងសម័យ ប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនោះ លោក Nebenzia បានវាយតម្លៃថាជំនួបនេះអាចដោះស្រាយភាពជាប់គាំងដ៏ពិបាកបំផុតដែលធ្លាប់អូសបន្លាយយ៉ាងយូរអង្វែងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនហើយ។

យោងតាមលោក Nebenzia ស្ថានភាពនៅមជ្ឈឹមបូព៌ានៅតែមានភាពស្មុគស្មាញ យ៉ាងខ្លាំងដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងជាសមូហភាពដើម្បីស្វែងរក ដំណោះស្រាយដ៏ល្អមួយផងដែរ៕