នាវាល្បាតចូលចតនៅកំពង់ផែ Mariupol នៅសមុទ្រខ្មៅកាលពីថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០២២។ (រូបថត៖ AFP/TTXVN) |
មួយថ្ងៃមុននោះ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា អ្នកជំនាញមកពីកងនាវា សមុទ្រខ្មៅ និងវិស្វករបានសម្រេចរួចរាល់ការងារបោសសម្អាតគ្រាប់បែកមីន។ គ្រឿងផ្ទុះ និងអាវុធជាង ១២.០០០ ត្រូវបានរកឃើញ និងបន្សាប។
កងកម្លាំងរុស្ស៊ីក៏បានបោសសម្អាតកាណាល់ និងដែនទឹកដែលមាននាវាលិច ក៏ដូចជាឧបសគ្គផ្សេងៗទៀត។ នាបច្ចុប្បន្ន កំពង់ផែកំពុងត្រៀមរៀបចំឲ្យការដឹកជញ្ជូនទំនិញលើកដំបូងនៅប៉ុន្មានថ្ងៃខាងមុខ៕

