នៅថ្ងៃទី ៦ ខែឧសភា នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានបញ្ជាក់ថា រុស្ស៊ីនៅតែបើកចំហ​សម្រាប់ការចរចា និងបណ្តាញទំនាក់ទំនងទាក់ទងនឹងបញ្ហា​អ៊ុយក្រែន ដោយមាន​លក្ខ័ណ្ឌថា ការសន្ទនាទាំងនេះ​ត្រូវតែនាំមក​នូវប្រសិទ្ធភាព​ពិតប្រាកដ។ យោងតាមលោកស្រី Zakharova រុស្ស៊ីកំពុងចូលរួមក្នុងការពិភាក្សាលើសំណើសន្តិភាពដែលសហរដ្ឋអាមេរិកបាន​ដាក់​ចេញ ប៉ុន្តែនៅតែមានការមន្ទិល​សង្ស័យចំពោះ​ឆន្ទៈ​ក្នុងការ​ចរចារបស់រដ្ឋាភិបាលអ៊ុយក្រែន។

នៅថ្ងៃទី ៦ ខែឧសភា តំណាងក្រសួងការបរទេសរុស្ស៊ី លោក Rodion Miroshnik បានបញ្ជាក់ថា រុស្ស៊ីត្រៀមខ្លួនជាស្រេចសម្រាប់ការសន្ទនា ប៉ុន្តែការបើកទ្វារសម្រាប់ការចរចាមិនច្រានច្រាលការទទួលខុសត្រូវរបស់អ៊ុយក្រែនចំពោះ​កាយវិការដែលត្រូវបានចាត់ទុកថា ជាការរំលោភបំពាន ទាំងយោធា និងផ្លូវច្បាប់នោះទេ៕​